example, category, and, terms

ក្រុមហ៊ុន​ TODAY internet តែងតាំងនាយកប្រតិបត្តិថ្មីដើម្បីដឹកនាំក្រុមហ៊ុនអោយកាន់តែរីកចម្រើន

កាលពីពេលថ្មីៗនេះក្រុមហ៊ុន​ TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានប្រកាសតែងតាំងលោក ម៉េង សុងកេង ជានាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន TODAY internet ចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះតទៅ។

ការតែងតាំងនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរួមរបស់ម្ចាស់ភាគហ៊ុនចំពោះសមត្ថភាពដឹកនាំ ចក្ខុវិស័យយុទ្ធសាស្ត្រ និងសុច្ចរិតភាពវិជ្ជាជីវៈរបស់លោក ម៉េង សុងកេង។ ជាមួយនឹងបទ ពិសោធន៍ជាង ២០ឆ្នាំនៃភាពជាអ្នកដឹកនាំនៅក្នុងវិស័យទូរគមនាគមន៍លោកនឹងនាំមក ជាមួយនូវបទពិសោធន៍ និងជំនាញដ៏សម្បូរបែបដែលស្របតាមបេសកកម្មរបស់ក្រុមហ៊ុន និងគោលដៅរីកចម្រើនរយៈពេលវែង។


លោក ហ៊ន ម៉ារ៉ុង ដែលជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៃក្រុមហ៊ុន TODAY internet បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបរីករាយក្នុងការស្វាគមន៍លោក ម៉េង សុងកេង ជានាយកប្រតិបត្តិថ្មីរបស់យើង។ គាត់នាំមកនូវចក្ខុវិស័យ ជំនាញ និងថាមពលដែល យើងត្រូវការដើម្បីពន្លឿនការបង្កើតថ្មី បង្កើនបទពិសោធន៍របស់អតិថិជន និងជំរុញកំណើន អាជីវកម្មប្រកបដោយនិរន្តរភាព។”

ក្រុមការងារក៏ដូចជាថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុនគ្រប់ជាន់ថ្នាក់រីករាយស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានរបស់នាយកប្រតិបត្តិថ្មី និងទន្ទឹងរង់ចាំការដឹកនាំថ្មីប្រកបដោយភាពរីកចម្រើន សម្រាប់ក្រុមហ៊ុន។

បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងបម្រើសេវាអុីនធឺណិតជូនដល់អតិថិជនទាំង ប្រភេទក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋាននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh

Tags :

example, category, and, terms

Share This :

1 Comments On “ក្រុមហ៊ុន​ TODAY internet តែងតាំងនាយកប្រតិបត្តិថ្មីដើម្បីដឹកនាំក្រុមហ៊ុនអោយកាន់តែរីកចម្រើន”

Leave a Reply

Your email address will not be published. Required fields are marked *