example, category, and, terms

មូលនិធិគន្ធបុប្ផាកម្ពុជានបានប្រគល់នូវលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុន TODAY internet ដែលបានជួយឧបត្ថម្ភសេវាអុីនធឺណិតដល់មន្ទីពេទ្យគន្ធបុប្ផាសម្រាប់ឆ្នាំទី ៥

នារព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជាបានអញ្ជេីញថ្នាក់ដឹកនាំជាន់ ខ្ពស់នៃក្រុមហ៊ុន TODAY internet ដែលដឹកនាំដោយលោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុនដើម្បីប្រគល់នូវលិខិតថ្លែងអំណរគុណដែលក្រុមហ៊ុនបានជួយឧបត្ថម្ភសេវាអុីនធឺណិតដល់មន្ទីពេទ្យនៅគ្រប់សាខាទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។

នេះជាឆ្នាំទី ៥ ហើយដែលក្រុមហ៊ុនបានជួយឧបត្ថម្ភសេវាអុីនធឺណិតដល់មន្ទីពេទ្យគន្ធបុប្ផា សាខាសង្កាត់វត្តភ្នំ សាខាខាងក្រោយព្រះបរមរាជ្យវាំង និងមន្ទីពេទ្យគន្ធបុប្ផា ដែលស្ថិតក្នុងក្រុងសៀមរាបក្រោមកម្មវិធីដែលមានឈ្មោះថា​ TODAY Foundation។ TODAY Foundation គឺជាសកម្មភាពទំនួលខុសត្រូវសង្គមជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុនដែល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។

លោក ម៉េង សុងកេង នាយកប្រតិបត្តិ នៃក្រុមហ៊ុន TODAY internet​ បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេក្នុងការចូលរួមសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនដែល មានដូចជាផ្តល់ជូនសេវាអុីនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យជាច្រើនទាំងនៅរាជធានីភ្នំុពេញ និងតាមបណ្តាលខេត្តនានា ជួយឧត្ថម្ភដល់សាលារៀននិងសិស្សដែលខ្វះខាតក៏ដូចជា

ផ្តល់ជូនសេវាអុីនធឺណិតដោយឥតគិតថ្លៃដល់មន្ទីពេទ្យមួយចំនួនដូចជាមន្ទីពេទ្យកុមារជាតិ និងមន្ទីពេទ្យគន្ធបុប្ផាជាដើម។​ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh

Tags :

example, category, and, terms

Share This :

Leave a Reply

Your email address will not be published. Required fields are marked *